ការសិក្សាធ្វើឡើងអស់រយៈពេលច្រើនឆ្នាំរបស់ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន
Max Planck ដែលសិក្សាពីប្រព័ន្ធព្រះអាទិត្យ
រួមទាំងមកពីសកលវិទ្យាល័យ University of Göttingen
បានប្រទះឃើញវត្ថុធម្មជាតិមានរាងមូលជាងគេក្នុងចក្រវាឡនេះ។
វត្ថុនោះគឺដួងតារា Kepler 11145123 ដែលមានចម្ងាយ ៥ ០០០
ឆ្នាំពន្លឺពីភពផែនដី។ នៅតំបន់អេក្វាទ័រ
ដួងតារានេះមានទំហំធំជាងនៅតំបន់ប៉ូលតែ ៣ គ.ម
ដែលធ្វើឲ្យវាក្លាយជាវត្ថុធម្មជាតិមានរាងមូលជាងគេក្នុងចក្រវាឡ។
មូលហេតុដែលធ្វើឲ្យវាមានរាងមូលដោយសារការរង្វិលជុំមានល្បឿនយឺតជាទីបំផុត
ដោយរយៈពេល ១០០ ថ្ងៃរង្វិលជុំបានតែមួយលើក (យឺតជាងព្រះអាទិត្យ ៣
ដង) ហើយរាងមូលនេះក៏ទាក់ទងនឹងកម្លាំងដែនទំនាញដែរ៕